ការយល់ដឹងអំពីកម្មវិធីកម្ចាត់មេរោគ ESET

តើលោកអ្នកធ្លាប់គិតទេថានៅក្នុងកុំព្យូទ័ររបស់លោកអ្នកនឹងមានកម្មវិធីកម្ចាត់មេរោគដ៏ល្អមួយដែររឺទេ? បងប្អូនមួយចំនួនធ្លាប់ស្គាល់ហើយ ហើយបងប្អូនមួយចំនួនទៀតក៏ពុំធ្លាប់ស្គាល់ដែរ៕

ថ្ងៃនេះ MaxBIT បានណែនាំពីអ្វីដែលហៅថាកម្មវិធីកម្ចាត់មេរោគ វាជាកម្មវិធីមួយដែលគេតម្លើងលើកុំព្យូទ័ររបស់លោកអ្នកសម្រាប់ការពារមេរោគផ្សេងៗដែលអាចឆ្លងតាមរយៈ USB (Flash), ឬ External HDD ដែលលោកអ្នកតែងតែយកឯកសារទៅព្រីននៅកន្លែងហាងបោះពុម្ពមួយចំនួន និង ឆ្លងតាមរយៈកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតដែលយើងមើលមិនឃើញ ឬទាញយកឯកសារមកប្រើក្នុងកុំព្យូទ័រ ពីប្រភពមិនច្បាស់លាស់ជាដើម។

ម្យ៉ាងវិញទៀត សម្រាប់តម្រូវការចាំបាច់របស់អ្នក ប្រើប្រាស់កុំព្យូទ័រ ដែល តែងតែតភ្ជាប់ ជាមួយអ៊ីនធឺណិតញឹកញាប់ លោកអ្នក ប្រហែល ជាកំពុងព្រួយបារម្ភ អំពី ទិន្នន័យ និងភាពឯកជន មួយចំនួន នៅពេលដែល អ្នក ប្រើប្រាស់អ៊ីនធឺណិត ដោយមិនមានការប្រុងប្រយ័ត្នជាមួយគេហទំព័រ មេរោគមួយចំនួន ។ អាស្រ័យហេតុនេះវាអាចបណ្ដាលអោយកុំព្យូទ័រលោកអ្នកដើរយឺត រហូតទាល់តែខូច Windows និងបាត់ឯកសារផងដែរ៕ កម្មវិធីកម្ចាត់មេរោគ (Antivirus) មានមុខងារ ពេញលេញក្នុងការ ការពារ លោកអ្នកពីមេរោគដែលរំខាន។

តើអ្នកមានកម្មវិធីកម្ចាត់មេរោគដែលមានអាជ្ញាប័ណ្ណនៅក្នុងកុំព្យូទ័រអ្នកហើយរឺនៅ? បើមិនទាន់មានទេយើងខ្ញុំនឹងណែនាំលោកអ្នកអោយប្រើប្រាស់កម្មវិធីបែបទំនើបថ្មីគឺ: ESET Endpoint Antivirus license និង ESET Internet Security License

អត្ថប្រយោជន៍:

  • ESET’s Antivirus ជាកម្មវិធិដែលមានប្រជាប្រិយភាពជាច្រើនឆ្នាំមកហើយ
  • Update and Scan មេរោគដោយមានប្រសិទ្ធិភាព
  • ជួយអោយកុំព្យូទ័រមិនដើរយឺតដូចមុន (កាត់បន្ថយការមានបញ្ហាផ្សេងៗ)
  • មិនប៉ះពាលដល់ការប្រើប្រាស់កុំព្យូទ័រ ជាមួយកម្មវិធីដទៃឡើយ
  • ការពារលោកអ្នកពេលដោត USB ឬ Flash ផ្សេងៗ ពីកុំព្យូទ័រដ៏ទៃទៀតមិនអោយឆ្លងមេរោគចូលកុំព្យូទ័រលោកអ្នកដោយងាយៗ
  • កម្មវិធីជំនួយពិសេសមួយដែលបញ្ចៀសលោកអ្នក ពីការចាញ់បោក នរណាម្នាក់(scams ឬ hacker) ពីការចូលដំណើរការលើកុំព្យូទ័រលោកអ្នកនៅលើបណ្តាញសង្គមដូចជា Email, Internet, Facebook, Twitter Gmail, yahoo ជាដើម។
  • មុខងារសំខាន់ៗ នៅក្នុងកម្មវិធីរួមមាន៖ Anti-Malware Scanning, Phishing Protection, Anti-spyware protection
  • រក្សាសុវត្ថិភាពពីការវាយប្រហារដែលទាមទារឱ្យបង់លុយដើម្បីដោះសោទិន្នន័យដូចជាមេរោគសេរីថ្មី និងប្រឆាំងគ្រប់ប្រភេទនៃមេរោគរួមមាន Malware, viruses, Wanna cry ransomware, worms and spyware
  • ការការពារ Webcam៖ ការពារ WebCam របស់អ្នកពីការប៉ុនប៉ងមិនត្រឹមត្រូវនិងការធ្វើចារកម្ម
  • ការការពារ File System ពេលវេលាពិតប្រាកដ៖ ការរកឃើញ និងលាងសំអាតមេរោគនៅលើកុំព្យូទ័ររបស់លោកភ្លាមៗ
  • ការការពារ Web Access៖ ការរុករក និងរាំងស្ទះរាល់គេហទំព័រដែលមាន Malicious Content
  • ការការពារ Email Client៖ វិភាគមេរោគ (Spam, Junk, Malicious, Scam Mail, Phishing mail) និងលុបចោលរាល់សារឥតបានការដែលផ្ញើ និងទទួលតាមរយ: Email Client

បញ្ជាក់៖ មុនហ្នឹងលោកប្រើប្រាស់កម្មវិធីកម្ចាត់មេរោគសូមគិតអោយបានច្បាស់៕ បើសិនជាបងប្អូនមិនច្បាស់អាចទាក់ទងមកយើងខ្ញុំបាន៕

ទំនាក់ទំនងមកក្រុមហ៊ុន MaxBIT ដើម្បីសួរពីផលិតផល

☎️ ទរស័ព្ទ ៖ 011 98 98 45/081 25 25 18

📧 អ៊ីម៉ែល ៖ sales@maxbit.com.kh

➡️ អាស្រ័ដ្ឋាន ៖ 229E1, St. 182, Sangkat Toeuk Laak II, Khan Toulkork, Phnom Penh

Leave a Comment

one × one =