ថាមពលនៃ Wi-Fi ឥតគិតថ្លៃ សម្រាប់អាជីវកម្មជាមួយ Colowi ដែលភាគច្រើនមើលរំលង

Wi-Fi គឺជាអ្វីមួយដែលមនុស្សសម័យអិុនធើណែតមិនអាចខ្វះបាននាពេលបច្ចុប្បន្ន។ វាក៏ជាឧបករណ៍ដ៏មានថាមពលសម្រាប់ម្ចាស់អាជីវកម្មផងដែរ ប្រសិនបើពួកគេប្រើវាចំគោលដៅ និងចេះទាញប្រយោជន៍ពីវា។ Colowi គឺជាបច្ចេកវិទ្យា​ Wi-Fi Hotspot ជំនាន់ថ្មី ដែលអាចធ្វើរឿងនេះឱ្យកើតឡើងបានជាមួយការផ្តល់សេវាអិុនធើណែតតាមប្រព័ន្ធ Wi-Fi ឥតគិតថ្លៃដល់អ្នកប្រើប្រាស់ តាមមុខងារពិសេស ២ យ៉ាងរបស់វា៖

១- តាមរយៈ Colowi លោកអ្នកអាចកំណត់ឱ្យអ្នកប្រើប្រាស់ Wi-Fi របស់ខ្លួន នៅពេលភ្ជាប់ទៅកាន់អិុនធើណែត ពួកគេមិនចាំបាច់វាយបញ្ចូលលេខសម្ងាត់អ្វីទេ គឺគ្រាន់តែចុចភ្ជាប់ ឬចុះឈ្មោះតាមគណនីបណ្តាញសង្គម ដូចជា Facebook ឬលេខទូរសព្ទប៉ុណ្ណោះ។

២- លោកអ្នកនឹងអាចរក្សាទំនាក់ទំនងជាមួយអតិថិជនតាមរយៈការស្គាល់គណនី Facebook ឬលេខទូរសព្ទរបស់ពួកគេ។ ដូចជាអាចធ្វើការផ្សព្វផ្សាយផ្នែកទីផ្សារទៅដល់ពួកគេបានតាមសារ SMS ឬហៅទៅកាន់ពួកគេដោយផ្ទាល់ ដើម្បីប្រាប់ពីផលិតផល ឬសេវាកម្មថ្មីៗពិសេសៗរបស់ខ្លួនបាន៕

ប្រសិនបើលោកអ្នកមានចម្ងល់ សូមចុចចូលទៅកាន់ទំព័រ Colowi ឬធ្វើការទាក់ទងទៅកាន់ក្រុមការងាររបស់ Colowi តាមរយ:​លេខទូរស័ព្ទ ០៧៧ ៦០០៩០៥ ឬតាមសារអេឡិចត្រូនិច support@colowi.com

អានបន្ថែម៖ តើ​ Colowi Hotspot ជាអ្វី?ហេតុអ្វីលោកអ្នកគួរប្រើប្រាស់វា?

Leave a Comment

one × two =