ថាមពលនៃ Wi-Fi ឥតគិតថ្លៃ សម្រាប់អាជីវកម្មជាមួយ Colowi ដែលភាគច្រើនមើលរំលង

Wi-Fi គឺជាអ្វីមួយដែលមនុស្សសម័យអិុនធើណែតមិនអាចខ្វះបាននាពេលបច្ចុប្បន្ន។ វាក៏ជាឧបករណ៍ដ៏មានថាមពលសម្រាប់ម្ចាស់អាជីវកម្មផងដែរ ប្រសិនបើពួកគេប្រើវាចំគោលដៅ និងចេះទាញប្រយោជន៍ពីវា។ Colowi គឺជាបច្ចេកវិទ្យា​ Wi-Fi Hotspot ជំនាន់ថ្មី ដែលអាចធ្វើរឿងនេះឱ្យកើតឡើងបានជាមួយការផ្តល់សេវាអិុនធើណែតតាមប្រព័ន្ធ Wi-Fi ឥតគិតថ្លៃដល់អ្នកប្រើប្រាស់ តាមមុខងារពិសេស ២ យ៉ាងរបស់វា៖ ១- តាមរយៈ Colowi លោកអ្នកអាចកំណត់ឱ្យអ្នកប្រើប្រាស់ Wi-Fi របស់ខ្លួន នៅពេលភ្ជាប់ទៅកាន់អិុនធើណែត ពួកគេមិនចាំបាច់វាយបញ្ចូលលេខសម្ងាត់អ្វីទេ គឺគ្រាន់តែចុចភ្ជាប់ ឬចុះឈ្មោះតាមគណនីបណ្តាញសង្គម ដូចជា Facebook ឬលេខទូរសព្ទប៉ុណ្ណោះ។ ២- លោកអ្នកនឹងអាចរក្សាទំនាក់ទំនងជាមួយអតិថិជនតាមរយៈការស្គាល់គណនី Facebook ឬលេខទូរសព្ទរបស់ពួកគេ។ ដូចជាអាចធ្វើការផ្សព្វផ្សាយផ្នែកទីផ្សារទៅដល់ពួកគេបានតាមសារ SMS ឬហៅទៅកាន់ពួកគេដោយផ្ទាល់ ដើម្បីប្រាប់ពីផលិតផល ឬសេវាកម្មថ្មីៗពិសេសៗរបស់ខ្លួនបាន៕ ប្រសិនបើលោកអ្នកមានចម្ងល់ សូមចុចចូលទៅកាន់ទំព័រ Colowi ឬធ្វើការទាក់ទងទៅកាន់ក្រុមការងាររបស់ Colowi តាមរយ:​លេខទូរស័ព្ទ ០៧៧ ៦០០៩០៥ ឬតាមសារអេឡិចត្រូនិច support@colowi.com៕ អានបន្ថែម៖ តើ​ Colowi Hotspot ជាអ្វី?ហេតុអ្វីលោកអ្នកគួរប្រើប្រាស់វា?

តើ Colowi Hotspot ជាអ្វី? ហេតុអ្វីលោកអ្នកគួរប្រើប្រាស់វា?

Colowi hotspot គឺជាប្រព័ន្ធកម្មវិធីសម្រាប់គ្រប់គ្រងការចែកចាយបណ្តាញ Wi-Fi ដ៏វៃឆ្លាតមួយ ដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់អាជីវកម្មលោកអ្នកឱ្យដំណើរការកាន់តែរលូ​ន និងល្អប្រសើរ ជាពិសេសសម្រាប់អាជីវកម្មហាងកាហ្វេ ហាងលក់ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ជាដើម។ តាមរយៈប្រព័ន្ធ Hotspot ថ្មីនេះ លោកអ្នកនឹងកាន់តែជិតដិត និងដឹងច្បាស់ពីអតិថិជន ឬភ្ញៀវរបស់ខ្លួន ហើយថែមទាំងអាចផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ទៅកាន់ពួកគេបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ខាងក្រោមនេះ គឺជាមូលហេតុ ៥ យ៉ាង ដែលលោកអ្នកគួរជ្រើសរើសប្រើប្រាស់ Colowi hotspot៖ ១– បង្កើនគុណតម្លៃនៃម៉ាកសញ្ញាអាជីវកម្មរបស់លោកអ្នកតាមរយៈទំព័រ hotspot ដែលអាចរចនា និងឱ្យវាបង្ហាញឡើងនៅពេលអតិថិជនភ្ជាប់ទៅកាន់ប្រព័ន្ធ Wi-Fi ផ្តល់ដោយលោកអ្នក។ ២– ធ្វើទីផ្សារតាមរយៈព័ត៌មានអតិថិជនដែលប្រើប្រាស់អ៉ិនធើណែតតាមប្រព័ន្ធ Wi-Fi របស់លោកអ្នក។ ពោលគឺជាមួយ Colowi លោកអ្នកអាចផ្សព្វផ្សាយផលិតផល មុខម្ហូប ឬសេវាកម្មថ្មីៗ ទៅកាន់ទំព័របណ្តាញសង្គមដូចជា Facebook ឬសារអេឡិចត្រូនិចរបស់ពួកគេ បានយ៉ាងងាយស្រួល។ ៣– អាចគ្រប់គ្រងលើព័ត៌មាន Login របស់អតិថិជននៅលើផ្ទៃអេក្រង់តែមួយ ៤– វាផ្តល់នូវជម្រើសជាច្រើនសម្រាប់លោកអ្នកក្នុងការកំណត់ពីវិធីសម្រាប់អតិថិជនធ្វើការចុះឈ្មោះដើម្បីអាចចូលប្រើប្រាស់អិុនធើណែតបាន […]