ការយល់ដឹងអំពីកម្មវិធីកម្ចាត់មេរោគ ESET

តើលោកអ្នកធ្លាប់គិតទេថានៅក្នុងកុំព្យូទ័ររបស់លោកអ្នកនឹងមានកម្មវិធីកម្ចាត់មេរោគដ៏ល្អមួយដែររឺទេ? បងប្អូនមួយចំនួនធ្លាប់ស្គាល់ហើយ ហើយបងប្អូនមួយចំនួនទៀតក៏ពុំធ្លាប់ស្គាល់ដែរ៕ ថ្ងៃនេះ MaxBIT បានណែនាំពីអ្វីដែលហៅថាកម្មវិធីកម្ចាត់មេរោគ វាជាកម្មវិធីមួយដែលគេតម្លើងលើកុំព្យូទ័ររបស់លោកអ្នកសម្រាប់ការពារមេរោគផ្សេងៗដែលអាចឆ្លងតាមរយៈ USB (Flash), ឬ External HDD ដែលលោកអ្នកតែងតែយកឯកសារទៅព្រីននៅកន្លែងហាងបោះពុម្ពមួយចំនួន និង ឆ្លងតាមរយៈកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតដែលយើងមើលមិនឃើញ ឬទាញយកឯកសារមកប្រើក្នុងកុំព្យូទ័រ ពីប្រភពមិនច្បាស់លាស់ជាដើម។ ម្យ៉ាងវិញទៀត សម្រាប់តម្រូវការចាំបាច់របស់អ្នក ប្រើប្រាស់កុំព្យូទ័រ ដែល តែងតែតភ្ជាប់ ជាមួយអ៊ីនធឺណិតញឹកញាប់ លោកអ្នក ប្រហែល ជាកំពុងព្រួយបារម្ភ អំពី ទិន្នន័យ និងភាពឯកជន មួយចំនួន នៅពេលដែល អ្នក ប្រើប្រាស់អ៊ីនធឺណិត ដោយមិនមានការប្រុងប្រយ័ត្នជាមួយគេហទំព័រ មេរោគមួយចំនួន ។ អាស្រ័យហេតុនេះវាអាចបណ្ដាលអោយកុំព្យូទ័រលោកអ្នកដើរយឺត រហូតទាល់តែខូច Windows និងបាត់ឯកសារផងដែរ៕ កម្មវិធីកម្ចាត់មេរោគ (Antivirus) មានមុខងារ ពេញលេញក្នុងការ ការពារ លោកអ្នកពីមេរោគដែលរំខាន។ តើអ្នកមានកម្មវិធីកម្ចាត់មេរោគដែលមានអាជ្ញាប័ណ្ណនៅក្នុងកុំព្យូទ័រអ្នកហើយរឺនៅ? បើមិនទាន់មានទេយើងខ្ញុំនឹងណែនាំលោកអ្នកអោយប្រើប្រាស់កម្មវិធីបែបទំនើបថ្មីគឺ: ESET Endpoint Antivirus license និង ESET Internet […]